ជំពូក ១
សេចក្តីផ្តើម
<figure class="op-ad"> <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1648772968767691_1648772982101023&adtype=banner300x250"></iframe> </figure>
១.១ បុព្វហេតុនៃការស្រាវជ្រាវ
នាសម័យបច្ចុប្បន្នមានបណ្តាក្រុមហ៊ុនធំៗជាច្រើននៅលើសកលលោក។ នៅក្នុងក្រុមហ៊ុន រឺអង្គ
ភាពអាជីវកម្មដើម្បីឲ្យអង្គភាពនោះមានការរីកចម្រើន លុះត្រាតែក្រុមហ៊ុននោះមានគោលការណ៏ និងការ
គ្រប់គ្រងត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់
និងមានរបៀបគ្រប់គ្រងធនធានមនុស្សខុសៗគ្នាដើម្បីរក្សា
និងប្រើប្រាស់ធនធានមនុស្សឲ្យសមស្របនិងអាចធ្វើឲ្យក្រុមហ៊ុនទាំងនោះរីកចម្រើន និងអាចជោគជ័យ ឈានដល់ចំណុចកំពូល។
ក្នុងនោះផងដែរក្រុមហ៊ុនApple ដែលជាក្រុមហ៊ុនដ៏ធំមួយលក់គ្រឿងអេឡិចត្រូនិច បច្ចេកវិទ្យា
ទំនើបៗ ទាន់សម័យដែលអាចឲ្យគេស្គាល់ក្រុមហ៊ុនមួយនេះដោយបច្ចេកវិទ្យាទំនើបជាមួយនឹងការរចនាម៉ូត
បែបModern
ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះប្រើនូវប្រតិបត្តិការប្រព័ន្ធពិសេសផ្ទាល់ខ្លួន(IOS)
ដែលមានក្រុមហ៊ុនAppleតែប៉ុណ្ណោះ។
១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ
ទន្ទឹមទៅនឹងការរីកចម្រើន កឺដូចជាការគ្រប់គ្រងឲ្យមានដំណើរការកាន់តែរលូននោះ
ក្រុមហ៊ុនត្រូវ
តែរៀបចំធ្វើយ៉ាងណា
រៀបចំនូវគោលការណ៏ផ្សេងៗធនធានមនុស្សឲ្យមានប្រសិទ្ធភាពដើម្បីភាពរឹងមាំ និង
ភាពជឿទុកចិត្តពីអតិថិជន។ ដូចនេះដើម្បីឲ្យក្រុមហ៊ុន Apple
មានដំណើរការល្អ តើក្រុមហ៊ុនមានវិធីសាស្រ្ត
បែបណាដើម្បីគ្រប់គ្រងធនធានមនុស្ស?
១.៣ គោលបំណងនៃការស្រាវជ្រាវ
កិច្ចការស្រាវជ្រាវនេះក្នុងគោលបំណងដើម្បីស្វែងយល់ពីវិធីសាស្រ្តដ៏ល្អមួយ
ដើម្បីគ្រប់គ្រងធនធាន
មនុស្សរបស់ក្រុមហ៊ុនApple ឲ្យមានប្រសិទ្ធភាពខ្ពស់។ ហើយក៏នៅក្នុងគោលបំណងដើម្បីសិក្សាផ្តោតលើ
ចំនុចសំខាន់មួយចំនួនដូចខាងក្រោម:
-
ស្ថានភាពទូទៅរបស់ក្រុមហ៊ុនApple
-
ពិនិត្យមើលទ្រឹស្តី និងស្រាវជ្រាវទៅការគ្រប់គ្រង
- ធ្វើការសន្និដ្ធាន
១.៤ ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ
ក្នុងការសិក្សាស្រាវជ្រាវនេះ ក្រុមយើងខ្ញុំបានផ្តោតសំខាន់ទៅលើការគ្រប់គ្រងធនធានមនុស្សរបស់
ក្រុមហ៊ុនApple
ដែលគ្រាន់តែជាផ្នែកមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុតែប៉ុណ្ណោះ។
១.៥ សារះសំខាន់នៃការស្រាវជ្រាវ
ការសិក្សាស្រាវជ្រាវនេះ គឺធ្វើការសិក្សាទៅលើការគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុនApple ការសិក្សាស្រាវជ្រាវនេះបានផ្តល់ផលប្រយោជន៏សំរាប់:
- បង្កើននូវចំណេះដឹងខ្លួនឯងផ្ទាល់
- ផ្តល់ជាគំរូនឹងវិធានមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ
- បង្កើននូវការយល់ដឹងពីផែនការគ្រប់គ្រងធនធានមនុស្ស
ជំពូក ២
រំលឹកទ្រឹស្តី
២. អ្វីទៅជាការគ្រប់គ្រងធនធានមនុស្ស?
២.១. និយមន័យ
ការគ្រប់គ្រងធនធានមនុស្ស គឺជាមុខងារមួយត្រូរបានគេអនុវត្តន៍នៅក្នុងអង្គភាពជាច្រើនដែល
សម្របសម្រួលដល់ការប្រើប្រាសនយោជិតឱ្យមានប្រសិទ្ធិភាពបំផុតដើម្បីសំរេចនៅគោលដៅរបស់អង្គភាព។
ការគ្រប់គ្រងធនធានមនុស្សគឺជាការ ប្រើប្រាស់ធនធានមនុស្ស
ដើម្បីសំរេចបានកម្មវត្ថុរបស់អង្គការ ចាត់តាំង ។ អ្នកគ្រប់គ្រងនូរ គ្រប់កំរិតត្រូវ ត្រូវពាក់ពន្ធ័និងការគ្រប់គ្រងធនធានមនុស្សយ៉ាងហោចក៍ពាក់ពន្ធ័
ខ្លះដែរ ។ ជាមូលដ្ឋានអ្នកគ្រប់គ្រង
ត្រូវធ្វើឱ្យបានសំរេចតាមរយះការប្រឹងប្រែងរបស់អ្នកដ៍ទៃដល់ការទាមទារ ការគ្រប់គ្រងធនធានមនុស្សអោយមានប្រសិទ្ធិភាព
។ នៅក្នុងសហគ្រាសផលិតកម្មមួយ អ្នកគ្រប់គ្រង
ផលិតកម្មបានផ្គួបផ្សំនូវត្ថុ និងធនធានដើម្បី
ផលិតទំនិញមួយដែលគ្រប់គ្រាន់ និងប្រកបដោយគុណភាព ។ អ្នកគ្រប់គ្រងខាងម៉ាឃីតធីងធ្វើការងារឆ្លង តាមតំណាងលក់ ដើម្បីលក់ផលិតផលរបស់សហគ្រាស ហើយ អ្នកគ្រប់គ្រងខាងហិរញ្ញវត្ថុ
ទទួលបានប្រាក់ហើយចាត់ចែងវិនិយោគ ដើម្បីធានាទុនប្រតិបត្តិការឱ្យបានគ្រប់
គ្រាន់។ បុគ្គលទាំងនេះហៅថាអ្នកគ្រប់គ្រងខែ្ស
ពីព្រោះគេមានអំណាចមានសិទ្ធិជាផ្លូការនិងបន្ទុកទទួលខុស ត្រូវដើម្បីសំរេចកម្មវត្ថុជាបឋមរបស់គេ
។ ទោះបីជាគេមានការពាក់ពន្ធ័និងការគ្រប់គ្រងមនុស្សក៍ដោយ តែគេ មិនមែនជាអ្នកគ្រប់គ្រងមនុស្សឡើយ
។ គេមានបន្ទុកទទួលខុសត្រូវចំពោះផ្នែកមុខងារច្បាស់លាស់ក្នុង
អាជីវកម្មតែប៉ុណ្ណោះ ។
ការគ្រប់គ្រងធនធានមនុស្ស គឺជាដំណើការនៃការធ្វើផែនការ
ជ្រើសរើសបុគ្គលិក ការវាយតម្លៃ និង ការផ្តល់នូវសំណង ដល់បុគ្គលិកម្នាក់ៗ ដែលបានបំរើការងារក្នុងអង្គការដើម្បីសំរេចអោយបាននូវគោល
បំណងរបស់អង្គការប្រកបដោយប្រសិទ្ធិភាព និងគោលដៅ ។
២.២. មុខងារនៃការគ្រប់គ្រងធនធានមនុស្ស
ការជ្រើសរើសបុគ្គលិកការរៀបចំការងារ និងក្រុមការងារបណ្តុះបណ្តាលជំនាញដល់បុគ្គលិកការ
កំណត់នូវអត្តសញ្ញាណ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការងាររបស់ពួកគេ
និងការផ្តល់ រង្វាន់លើកទឹកចិត្ត ដល់ បុគ្គលិកដែលមានស្នាដៃក្នុការបំពេញការងារ ទាំងអស់នេះហើយ គឺជាសញ្ញាណដែលបញ្ជាក់ពី
ការពាក់ពន្ធ័ និងការគ្រប់គ្រងធនធានមនុស្ស ។
ក្នុងដំណើរការជាមួយមនុស្សអោយមានប្រសិទ្ធិភាព យើងត្រូវតែយល់ដឹង
អំពីទង្វើរបស់មនុស្ស និង ត្រូវមានចំនេះដឹងពាក់ពន្ធ័ទៅ និងប្រពន្ធ័ផ្សេងៗ និងការអនុវត្តនដែលជាកត្តាជួយឱ្យយើងអាចកសាង បាន នូវជំនាញមួយ
និងការជំរុញលើកទឹកចិត្តការងារ។ ទន្ទឹមនិងនេះការទាមទារឱ្យយើងមានចំនេះដឹង
ផងដែរ ខាងផ្នែកសេដ្ឋកិច្ចបច្ចេកវិទ្យាសង្គម និងច្បាប់ដែលទាំងអស់នេះអាចជំរញឱ្យយើងអាចឱ្យយើងសម្រេចបាន
នូវគោលដៅរបស់អង្កភាព ។ ដូចនេះមុខងារនៃការគ្របគ្រងធនធានមនុស្ស
គឺមានទិសដៅបង្កើតនូវ
មជ្ឍដ្ឋានមួយដែលជំរុញឱ្យមានការប្រើប្រាស់ធនធានមនុស្សចំទិសដៅ
។
បច្ចុប្បន្ននេះ
មនុស្សកាន់តែមានតួនាទីកាន់តែខ្លាំងឡើងៗ
ក្នុងការកសាងគុណសម្បត្តិខាងការ ប្រកួតប្រជែងនៅតាមអង្គភាពនានា ។
បញ្ហាធនធានមនុស្សសព្វថ្ងៃ
គឺវាខ្លាំងក្លាណាស់និងកំពុងពង្រីខ្លួន ។ ប្រធានខាងគ្រប់គ្រងធនធាន
មនុស្សប្រឈមមុខទល់នឹងបញ្ហាជាច្រើនរាប់ទាំងពីការប្រែប្រួលកំលាំងពលកម្ម ដើម្បីអោយតាមទាន់ច្បាប់ រដ្ឋាភិបាល ។
២.២.១. ការធ្វើផែនការធនធានមនុស្ស ការទាក់ទាញ និងការជ្រើសរើស
អង្គការចាត់តាំងមួយត្រូវមានមនុស្ស ដែលមានសមត្ថភាពគ្រន់គ្រង
ទៅតាមប្រភេទការងារនីមួយៗ នៅតាមទីកន្លែងជាក់លាក់មួយ និងពេលវេលាមួយ
ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ។ ការធ្វើឱ្យ
ទទួលបានមនុស្សដែលពាក់ពន្ធ័ និងការធ្វើផែនការ
ធនធានមនុស្ស ការទាក់ទាញមកដាក់ពាក្យ និងការ ជ្រើសរើស
។
២.២.២. ការធ្វើផែនកាធនធានមនុស្ស
ការធ្វើផែនការធនធានមនុស្ស គឺជាដំណើរនៃការប៉ាន់ស្មាន ប្រមើលមើល
គ្រោងទុក និងការធ្វើ បំនែងចែក បំរែបំរួលខាងក្នុង និង
ខាងក្រៅអង្គភាព ។ វាមានគោលបំណងពង្រាយធនធានមនុស្សទាំងនោះ
ឱ្យមានប្រសិទ្ធិភាពគ្រប់ទីកន្លែង និងពេលវេលាដើម្បីសម្រេចឱ្យបាននូវ
គោលដៅរបស់អង្គភាព ។ គោល បំណងសំខាន់ជាក់លាក់ជាងនេះទៅទៀត ផែនការធនធានមនុស្សរួមមាន ការប៉ាន់ស្មាន ប្រមើលមើលនូវ ភាពលើស និងកង្វះខាតនូវកំលាំងពលកម្ម
ឬបុគ្គលិកនៅពេលអនាគត ។
ការធ្វើផែនការធនធានមនុស្សគឺជាដំណើរការពិនិត្យដោយមានលក្ខណះជាប្រពន្ធ័អំពីសេចក្ដីត្រូវការ
ធនធានមនុស្ស ដើម្បីធានា ឱ្យបានពីចំនួននិយោជិត ប្រកបដោយជំនាញ ដែលយើងត្រូវការហើយអាចរក បាននៅពេលដែលយើងត្រូវការ
។
ការធ្វើផែនការគឺជា មូលដ្ឋានគ្រឹះយ៉ាងសំខាន់នៃដំណើរការការគ្រប់គ្រង
ដោយការបង្កើននូវភាព យកចិត្តទុកដាក់ទៅលើការធ្វើផែនការ ធនធានមនុស្ស ។ អង្គការអាចនិងជួបការខាតបង់អរូបិយមួយចំនួន
ដែលបណ្តាលមកពី ការធ្វើផែនការមិនគ្រប់គ្រាន់ ឬការងារខ្វះខាតនៃការធ្វើផែនការ
ធនធានមនុស្ស ។
២.២.៤. គំរូនៃការធ្វើផែនការធនធានមនុស្ស
គំរូនៃការធ្វើផែនការធនធានមនុស្ស គឺដូចបង្ហាញនៅក្នុងរូភាពខាងក្រោមដែលមានលក្ខណះទូទៅ
មួយ ។ អង្គការចាត់តាំងនីមួយៗ ត្រូវតែសម្រួលករធ្វើផែនការធនធានមនុស្ស
ដើម្បីឱ្យត្រូវទៅតាមសេចក្តី ត្រូវការជាក់ស្តែងរបស់ខ្លួន ។
ការកំណត់គោលដៅរបស់អង្គការចាត់តាំង គឺជាដំណើរការនៃការធ្វើផែនការ
ធនធានមនុស្សត្រូវ ផ្សារភ្ជាប់ទៅនឹងគោលដៅ ជាយុទ្ធសាស្រ្តនៃអង្គារចាត់តាំង ។ វាផ្អែកយ៉ាងសំខាន់ទៅលើពត៍មានដែលមាន អំពីការព្យាករណ៏លក់
និន្នាការលក់ ការរីកចំរើនខាងបច្ចេកវិទ្យា ការប្រែប្រួលជាមូលដ្ឋាននៃដំណើរការ និង ទិន្នផល
។
ត្រូវយកចិត្តទុកដាក់លើទិន្នន័យដែលអាចជឿជាក់បានអំពីនិន្នាកានូវសេចក្តីត្រូវការខាងបរិមាណ
និងគុណភាពនៃពលកម្មដែលវាជាមូលដ្ឋាននៃការធ្វើផែនការធនធានមនុស្ស ។
- ការព្យាករណ៍សេចក្តីត្រូវការធនធានមនុស្ស
- ពត៍មានអំពីនិយោជិត
- ការព្យាករណ៍នៃភាពមាននៃធនធានមនុស្ស
- ដំណើរការនិងការធ្វើតេស្តជ្រើសរើសផ្សេងៗ
- ការអនុវត្តន៏កម្មវិធីធនធានមនុស្សទាំងមូល
- ការតាមដាន និងត្រួតពិនិត្យលទ្ធផល
២.៣. ដំណើរការរើសមនុស្សអោយចូលធ្វើការ
ការទាក់ទាញចូលធ្វើការ៖ គឺជាដំណើការនៃការទាក់ទាញបុគ្គលិកផ្អែកលើពេលវេលាគ្រប់គ្រាន់
ជាមួយនិងកំរិត
ចំណេះដឹងសមស្របនិងជំរុញឱ្យគេដាក់ពាក្យសុំធ្វើការការព្យាយាមនិងការលើកទឹកចិត្តដល់
បេក្ខជន បេក្ខនារីដែលប្រកបដោយសក្តានុពល និងសមត្ថភាពគ្រប់គ្រាន់ គឺយុទ្ធសាស្ត្រនៃការជ្រើសរើស
និង ការសម្រេចចិត្តចូលបំរើការងារក្នុងក្រុមហ៊ុន ។
ប្រភពរើសចូល៖
ជាកន្លែងដែលមានបុគ្គលិក នៅពេលដែលយើងអាចត្រូវការអាចរកបាន ។
វិធីសាស្រ្តក្នុងការទាក់ទាញចូលធ្វើការ៖ ជាមធ្យោបាយដែលនិយោជិតសំខាន់ ត្រូវបានទាក់ទាញ
ឱ្យមកដាក់ពាក្យចូលធ្វើការអោយក្រុមហ៊ុន ។
២.៣.១. វិធីសាស្រ្តផ្សេងទៀតដែលជំនួសអោយការរើសចូល
ជំនួយអោយការរើសចូល មានវិធីសាស្រ្តផ្សេងទៀត ដែលក្រុមហ៊ុនអាចប្រើនូវជំរើស
ដូចខាងក្រោម៖
-ម៉ោងលើស៖ អង្គការចាត់តាំង
ឬក្រុមហ៊ុនអោយបុគ្គលិករបស់ខ្លួនធ្វើការ បន្ថែមលើម៉ោងធ្វើការ ប្រចាំថ្ងៃ
ដោយប្រើប្រាក់អោយទៅតាមចំនួនម៉ោងលើស ។ ធ្វើតាមវិធីនេះគេអាច ចំណេញជាងដោយគេមិន ចាំបាច់ចំណាយពេលក្នុងការរើសមនុស្ស
និងចំណាយការបណ្តុះបណ្តាលឡើយ។ វិធីនេះអាចបង្កើតការ នឿយហត់ដល់និយោជិតអាចធ្វើអោយប្រសិទ្ធិភាពការងារធ្លកចុះហើយអាចនាំអោយនយោជិត
មិនខិតខំធ្វើ ការងារហើយ
ដើម្បីធើ្វនៅម៉ោងបន្ថែមអាចទទួលបានប្រាក់បន្ថែម ។
-កិច្ចសន្យារង៖ ទោះបីមានការកើនឡើងនូវសេចក្តីត្រូវការទំនិញ និងសេវាកម្មក្នុងរយះពេលវែង ក៍ដោយ
ក៏អង្គការចាត់តាំង ឬក្រុមហ៊ុននៅតែសម្រេចចិត្តមិនជួលពលករបន្ថែមទៀត តែគេបែរជាជ្រើស
កិច្ច សន្យារងនូវការងារជាមួយអ្នកដ៍ទៃទៅវិញ ។
-និយោជិតបណ្តោះអាសន្ន ឬ បុគ្គលិកបណ្តែត៖ តាមវិធីនេះយើងអាចជួលបុគ្គលិកបណ្តោះអាសន្ន
សម្រាប់មកបំរើការងារមួយរយះ ។ យើងជួលពីក្រុមហ៊ុនដែលផ្គត់ផ្គង់
នូវបុគ្គលិកបណ្តោះអាសន្ន ។
-ជួលនិយោជិតពីក្រុមហ៊ុន៖ វិធីនេះជំនួសការជ្រើសរើសបុគ្គលិកថ្មី គឺការជួលនិយោជិត ។
វិធីនេះក្រុមហ៊ុនបញ្ចប់ជាផ្លូវការនិយោជិតរបស់ខ្លួន ។
ការធ្វើរបៀបនេះ អាចជៀសផុត ពីការគ្រប់គ្រងរដ្ឋបាលធនធានមនុស្ស សកម្មភាព
ឬការទាមទារ ពីសហជីប
ក្រុមហ៊ុនទទួលផលិតផលពី Economied of SealeN និយោជិតមិនភ័យក្នុងការបញ្ឈប់ ឬមិន បាត់បង់ការងារ
និងភាពចាស់ទុំនៅក្នុងការងាររបស់ខ្លួន ។
២.៤. ការជ្រើសរើសមនុស្សនិងការងារ
ការជ្រើសរើសគឺជា ដំណើការនៃការជ្រើសរើសបុគ្គលដែលមានសមត្ថភាព ដើម្បីបំពេញនូវកន្លែង
ការងារដែលនូវទំនេរ។ នៅក្នុងដំណើរការភ្ចាប់គ្នានៃការជ្រើសរើសបុគ្គលិក
គឺត្រូវរៀបចំនូវចំនួនបេក្ខជនដែល មានសមត្ថភាពក្នុងការបំពេញនូវតំរូវការនៃការងារនិងសេចក្តីត្រូវការរបស់អង្គការ
។ ការជ្រើសរើសគឺជា ដំណើរការនៃការកាត់បន្ថយនូវចំនួនបេក្ខជន
និងការជ្រើសរើសនូវបេក្ខជនណាដែលមានសមត្ថភាព អាច បំពេញនូវតំរូវការការងារ ។ នៅក្នុងមធ្យោបាយនេះពួកគេអាចមានការពាក់ពន្ធ័នៅ
ក្នុងដំណើរការចាប់ផ្តើម ដំណាក់កាលដំបូង។ការទទួលខុសត្រូវទាំងនេះសំរាប់ការសម្រេចចិត្តជ្រើសរើសគួរតែមានពត៌មានគ្រប់គ្រាន់
ដើម្បីជាមូលដ្ឋាន ក្នុងការសម្រេចចិត្ត ។
២.៤.១. វិធីសាស្ត្រប្រើក្នុងការរើសចូលពីក្នុងអង្គការ
នៅក្នុងពេលខ្លះការងារជាក់លាក់មួយចំនួននៅកំរិតថ្នាក់កណ្តាល
និងថ្នាក់ខ្ពស់ជាងនេះ គឺទាមទារ នូវការបណ្តុះបណ្តាលជាជំនាញពិសេស
និងបទពិសោធន៍ ដែលមិនអាចបំពេញបានដោយ ធនធានមនុស្ស នៅក្នុងអង្គការ និងត្រូវបានគេបំពេញពីផ្នែកខាងក្រៅអង្គការ។
ទាក់ទងបញ្ហានេះច្រើនកើត ឡើងនៅក្នុងក្រុម ហ៊ុនខ្នាតតូច ។ ជាក់ច្បាស់ណាស់វានិងត្រូវបើកចំហរសម្រាប់បុគ្គលពីខាងក្រៅសម្រាប់បេក្ខជនណាដែល
មានសមត្ថភាព បទពិសោធន៍ និងចំនេះដឹងអាចបំពេញការងារនេះបាន ។
ទោះបីជាគោលនយោបាយធនធានមនុស្ស ជំរុញបើកចំហកន្លែងការងារទំនេរ សំរាប់និយោជិតខាង ក្នុងអង្គភាពក៍ដោយ
ក៍អង្គភាពធ្វើការត្រួតពិនិត្យផងដែរនូវបេក្ខជនដែសមានសក្តានុពលពីខាងក្នុង។ បុគ្គល ដែលេជួលពីខាងក្រៅ ជាទូទៅតែងតែមានជំនាញ
និងបច្ចេកទេស និងការគ្រប់គ្រងច្បាស់លាស់ ជាពិសេស
ប្រភពធនធានមួយប្រកបដោយគំនិតថ្មី និងអាចនាំមកជាមួយនូវចំណេះដឹងចុងក្រោយ ដែលទទួលបានពី កន្លែងការងាររបស់ពួកគេកន្លងមក ។
២.៤.២. ប្រភពខាងក្រៅនៃការរើសមនស្ស
-សាលាមធ្យមសិក្សា៖ សិស្សដែលរៀនចប់
មធ្យមសិក្សាដែលភាគច្រើននៅក្មេងប្រកបដោយថាម ពលតែពុំមានបទពិសោធន៍ ។
-មហាវិទ្យាល័យ និងសាកលវិទ្យាល័យ៖ និស្សិតដែលបានសិក្សាចប់នៅ មហាវិទ្យាល័យ ឬសាកល វិទ្យាល័យ ជាប្រភពនៃការទាក់ទាញចូលធ្វើការ
។
-អ្នកដែលអត់ការងារធ្វើ៖ អ្នកអត់ការងារធ្វើជាប្រភពដ៍មានតម្លៃដល់
ការទាក់ទាញចូលធ្វើការ ។ ក្រុមហ៊ុនជាច្រើន
ជំពូក ៣
ស្ថានភាពទូទៅរបស់ក្រុមហ៊ុន Apple
៣.១ ប្រវត្តិ និងសកម្មភាពរបស់ក្រុមហ៊ុន Apple
ក្រុមហ៊ុន Apple Inc. គឺជាសាជីវកម្មអាមេរិកពហុជាតិសាសន៍មួយដែលមានប្រតិ្តបតិ្តការទីផ្សារនៅទូ
ទាំងពិភពលោក។ ក្រុមហ៊ុននេះ រចនា ផលិត
និងចេញលក់ទៅទីផ្សារនូវផលិតផល ៣ប្រភេទសំខាន់ៗ
ដូចជា៖
- គ្រឿងអេឡិចត្រូនិចអ្នកប្រើប្រាស់
(consumer electronics)
- កម្មវិធីកុំព្យួទ័រ
(computer software) និង
- កុំព្យួទ័រផ្ទាល់ខ្លួន
(personal computers) ។
ក្រុមហ៊ុន Apple បង្កើតឡើងនៅថ្ងៃទី១
មេសា ១៩៧៦ នៅទីក្រុង Cupertino រដ្ឋ California ក្រុម ហ៊ុន Apple បានក្លាយខ្លួនជា
សាជីវកម្មនៅថ្ងៃទី៣ មករា ១៩៧៧។ ដើមឡើយ ក្រុមហ៊ុននេះមានឈ្មោះថា
Apple Computer, Inc. ប៉ុន្ដែ ៣០ឆ្នាំក្រោយមក នៅថ្ងៃទី៩ មករា ២០០៧ ពាក្យ “Computer” ត្រូវបាន ចេញ ហើយក្រុមហ៊ុននេះក៏ប្ដូរឈ្មោះមកជា Apple, Inc. មកដល់សព្វថ្ងៃនេះ។ ការប្ដូរឈ្មោះនេះឆ្លុះបញ្ចាំង អំពីការផ្លាស់ប្ដូរយុទ្ធសាស្រ្ត
របស់ក្រុមហ៊ុន ពីផលិតផលកុំព្យួទ័រផ្ទាល់ខ្លួន មកផ្ដោតសំខាន់ធ្ងន់លើផលិតផល គ្រឿងអេឡិចត្រូនិច
អ្នកប្រើប្រាស់វិញ។ត្រឹមខែឧសភា ២០១០ ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនដ៏ធំមួយក្នុង
ចំណោមក្រុមហ៊ុនធំៗដទៃទៀតក្នុងពិភពលោក ក្នុងចំណាត់ថ្នាក់
FT Global 500 ដោយទស្សនាវដ្ដី Financial Times ហើយក៏ជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានតម្លៃជាងគេបន្ទាប់ពីទទួលបានតម្លៃទីផ្សារ ច្រើនជាង
ក្រុមហ៊ុន Microsoft
។
ត្រឹមខែសីហា
២០១០ ក្រុមហ៊ុន Apple
មានបណ្ដាញហាងលក់រាយ
(retail
store) ចំនួន ៣០១ ក្នុងបណ្ដា ប្រទេសចំនួន ១០ លើសពីនេះ ក៏មាន online store ដែលមានលក់ទាំង គ្រឿង hardware ក៏ដូចជាកម្មវិធី software
ដែរ។ ត្រឹមខែកញ្ញា ២០១០ ក្រុមហ៊ុន Apple មានបុគ្គលពេញម៉ោងចំនួន
៤៦.៦០០នាក់ និងបុគ្គលពេញម៉ោង
បណ្តោះអាសន្នចំនួន ២.៨០០នាក់ ទូទាំងពិភពលោក ហើយមាន ប្រាក់ចំណូលលក់ប្រចាំឆ្នាំ
ប្រមាណ ៦៥,២៣ ពាន់លានដុល្លារអាមេរិក។
Apple គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍អាមេរិក
ផលិតផលិតផលអេឡិចត្រូនិកដូចជាទូរស័ព្ទ, កុំព្យូទ័រ,
iPad, iPod, មានលក់កម្មវិធីនៅលើ App Store និងកម្មវិធីកម្សាន្តនៅលើ iTune Store ជាច្រើនទៀត។ ផលិតផលរបស់ក្រុមហ៊ុនApple ត្រូវបានគេទទួលស្គាល់ថា ជាម៉ូដែលដែលមានគោលដៅលក់ឲ្យ
អ្នកមានជីវភាពកម្រិតខ្ពស់។ បច្ចុប្បន្ន Apple ស្ថិតក្រោមការគ្រប់គ្រងរបស់លោក Steve Jobs ដែលជានាយកប្រតិបត្តិ
និងជាសហស្ថាបនិក
លោក Tim Cook ជាប្រធានប្រតិបត្តិការ Peter
Oppenheimer ប្រធានហិរញ្ញវត្ថុ Bob Mansfield ជាវិស្វករទទួលបន្ទុកផលិត
Hardware សម្រាប់ Mac និង iPhone
និងលោក Jonathan
Ive ជាអ្នករចនាម៉ូដទូទៅ។
ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើងនៅថ្ងៃទី1 ខែមេសា ឆ្នាំ1971 ដោយសហស្ថាបនិកបីរូបគឺ Steve Jobs, Steve Wozniak និងRonald Wayne។
ដំណាក់កាលដំបូង ក្រុមហ៊ុន Apple
បានរចនា និងលក់កុំព្យូទ័រប្រភេទ Apple I។ Apple
ដំបូងនេះមានលក្ខណៈបុរាណបំផុត ពីព្រោះកាលនោះ Case របស់វាធ្វើពីឈើសុទ្ធសាធ និងមានភ្ជាប់មកជាមួយប៊ូតុងចុចស្រាប់តែម្ដង។
កុំព្យូទ័រដំបូងបំផុតមួយនេះត្រូវបានរចនាឡើងដោយលោក
Wozniak មានតម្លៃប្រហែល$600 (ស្មើនឹង$2,570
តម្លៃនៅពេលបច្ចុប្បន្ន)។

Apple បានក្លាយជាក្រុមហ៊ុនសាជីវកម្មនៅថ្ងៃទី3 ខែមករា ឆ្នាំ1977។ ក្នុងដំណាក់កាលដំបូងក្រុមហ៊ុន
Apple មិនទាន់មានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំទេ
នៅពេលនោះមហាសេដ្ឋី Mike Markkula បានផ្ដល់មូលនិធិជួយឧបត្ថម្ភសាជីវកម្មដ៏ក្មេងខ្ចីមួយនេះចំនួន
250,000 ដុល្លារ។ បន្ទាប់ពីបានក្លាយជាក្រុមហ៊ុនសាជីវកម្មពេញសិទ្ធ
Apple បានដាក់លក់ម៉ូដែលកុំព្យូទ័រជំនាន់ទីពីរមួយទៀតគឺ
Apple II មានក្រាហ្វិកពណ៌ និងមានបន្ថែម
Floppy Disk មកជាមួយផង។ រហូតដល់ឆ្នាំ
1980 Apple ជំនាន់ទីបីបានប្រសូតចេញមួយទៀត
ហើយម៉ូដែលថ្មីនេះមានគុណភាព និងសមត្ថភាពអាចប្រកួតប្រជែងបានជាមួយនឹងIBM។
យុគសម័យ Lisa
និង Macintosh
Lisa និង Macintosh
គឺជាម៉ូដែលកុំព្យូទ័រដែលក្រុមហ៊ុន
Apple ដាក់ឈ្មោះឲ្យបន្ទាប់ពីជំនាន់ខ្សែស្រឡាយ
Apple ទីI, II និងទីIII។ នៅឆ្នាំ1978 Apple Lisa មានវត្តមានលើទីផ្សារ។
នៅពេលនោះ នៅក្នុងក្រុមហ៊ុនមានការខ្វែងគំនិតគ្នាទៅលើគម្រោងផលិតកុំព្យូទ័រនេះ។ ថ្នាក់ដឹកនាំមួយចំនួនចង់បានគម្រោង Macintosh ដែលជាប្រភេទកុំព្យូទ័រមានតម្លៃថោក និងមួយចំនួនទៀតចង់បានគម្រោង Lisa ជាប្រភេទកុំព្យូទ័រដែលមានតម្លៃថ្លៃ។ រហូតដល់ឆ្នាំ1983 Lisa ត្រូវបានគេសម្រេចចិត្តជ្រើសរើសមកផលិត តែក្រោយមកជួបបរាជ័យ ដោយសារតែវាមានតម្លៃថ្លៃពេក
និងកម្មវិធីមិនសូវសម្បូរបែប។

ក្រោយពីបរាជ័យលើម៉ូដែល Lisa ក្រុមហ៊ុនបានជ្រើសរើសគម្រោង
Macintosh វិញម្ដង។ គម្រោងថ្មី នេះក៏មិនបានធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យដែរ ដោយសារតែវាមានកម្មវិធីតិចពេក
និងតម្លៃក៏រាងថ្លៃបន្តិចផង។ មកដល់ឆ្នាំ1985 ក្រុមហ៊ុនមានជម្លោះក្នុងរចនាសម្ព័ន្ធគ្រប់គ្រង
ដែលជាហេតុធ្វើឲ្យ Steve Job ជាសហស្ថាបនិកម្នាក់ដែរនោះបានលាឈប់ពី
Apple ហើយងាកមកបង្កើតក្រុមហ៊ុន NeXT Inc។
1986-1993
យុគសម័យរីកចម្រើននិងធ្លាក់ចុះ
ដោយសារតែជួបបរាជ័យជាមួយផលិតផលមុនៗ
Apple បានដាក់ចេញម៉ូដែលថ្មីមួយប្រភេទទៀតគឺ PowerBook
ក្នុងឆ្នាំ1991។ ក្នុងកំឡុងពេលនេះត្រូវបានគេហៅថា
ជាយុគសម័យកុំព្យូទ័រយូរដៃ ពីព្រោះក្នុងចន្លោះពេលនេះ
Apple ចាប់ផ្ដើមដាក់លក់ផលិតផល Laptop ជាហូរហែរ។ នៅក្នុងឆ្នាំនេះដែរ Apple បានបង្ហាញប្រព័ន្ធប្រតិបត្តិការនៅលើ Windows កុំព្យូទ័រដំបូងគឺ
System 7។ Windows OS មួយនេះត្រូវ
បានគេប្រើរហូតដល់ឆ្នាំ2001។ ទស្សនាវដ្ដី MacAddict បានចុះផ្សាយថា នៅចន្លោះឆ្នាំ1989-1991
ជាយុគ សម័យមាសដំបូង (First Golden Age) សម្រាប់ក្រុមហ៊ុនApple ពីព្រោះចន្ហោះពេលនេះក្រុមហ៊ុនទទួលបានប្រាក់ចំណេញច្រើនលើសលុប។ក្រោយពីទទួលបានជោគជ័យក្នុងរយៈពេលប្រហែលជាបីឆ្នាំមក
Apple បានដាក់លក់ផលិតផលជាច្រើនទៀតដូចជា
ឌីជីថលកាមេរ៉ា Portable CD Audio Player, ឧបករណ៍បំពងសំឡេង,
វីដេអូ Console និងកម្មវិធីសម្រាប់ទូរទស្សន៍ជាច្រើនទៀត តែផលិតផលទាំងនោះហាក់ដូចជាមិនទទួលបានជោគជ័យខ្លាំងខ្លានោះទេ។
ជាមួយគ្នានេះដែរ ចំពោះទីផ្សារ Windows ក្រុមហ៊ុន Microsoft
បានដណ្ដើមយកចំណែកទីផ្សារបានធំជាង Apple ពីព្រោះ Apple ប្រើប្រាស់ថ្លៃដើមផលិតកម្មអស់ច្រើន
និង Windows OS ភាគច្រើនផលិតឡើងសម្រាប់តែផលិតផលខ្លួនប៉ុណ្ណោះ។
ពីឆ្នាំ
1994-1997នៅដើមទសវត្សរ៍ទី90 ក្រុមហ៊ុន Apple បានបញ្ចេញ Platform ដំបូងដែលដាក់ឲ្យដំណើរការជាមួយ Machintosh ដូចជា A/UX ជាដើម។ តែPlatform នេះនៅមានលក្ខណៈអន់នៅឡើយបើប្រៀបធៀបជាមួយ OS ផ្សេងទៀត។ មកដល់ដើមឆ្នាំ1994 Apple បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុន IBM និង Motorola ក្នុងគោលបំណងបង្កើត Platform ថ្មីមួយប្រភេទទៀតដោយប្រើបច្ចេកវិទ្យារួមគ្នារបស់ក្រុមហ៊ុនទាំងបី (Hardware របស់ក្រុមហ៊ុន IBM និង Motorola ចំណែក Software របស់ Apple) ។ នៅក្នុងឆ្នាំ1996 ក្រុមហ៊ុន Apple បានប្ដូរនាយកប្រតិបត្តិថ្មី គឺលោក Gil Amelio ជាអ្នកតំណែងកាន់ជំនួស Michael Spindler។ នាយកប្រតិបត្តិថ្មីរូបនេះ បានធ្វើកំណែទម្រង់ក្រុមហ៊ុនជាច្រើនលើកច្រើនសារ ជាពិសេសបានកាត់បន្ថយបុគ្គលិកអស់ជាងពាក់កណ្ដាលក្នុងគោលដៅ ពង្រឹងប្រាក់ចំណេញដល់ក្រុមហ៊ុន។ ប៉ុន្តែនៅជួបបរាជ័យរឿងមួយទៀត គឺមិនអាចកែប្រែប្រព័ន្ធប្រតិបត្តិការ Windows សម្រាប់ Mac បាន។ ជៀសមិនរួច នាយកប្រតិបត្តិរូបនេះបានទិញ Windows OS ពី NeXT របស់លោក Steve Job ហើយថែមទាំងបានតែងតាំង Steve Job ធ្វើជាទីប្រឹក្សាក្រុមហ៊ុនរបស់គាត់ទៀតផង។ ចាប់តាំងពីពេលនោះហើយ ដែល Steve Job បានឈានជើងចូលគ្រប់គ្រង Apple ជាលើកទីពីរ។ មកដល់ដើមឆ្នាំ 1997 Steve Job បានក្លាយជានាយកប្រតិបត្តិស្ដីទី ហើយបានធ្វើកំណែប្រែចង្វាក់ផលិតផលជាច្រើនដែលជាហេតុធ្វើឲ្យ ផលិតផលរបស់ក្រុមហ៊ុនមួយនេះចាប់ផ្ដើមទទួលបានជោគជ័យនៅលើ ទីផ្សារ។
ពីឆ្នាំ 1998-2005
នៅខែសីហា ឆ្នាំ1998 Apple បានបង្ហាញកុំព្យូទ័រមុខងារច្រើនយ៉ាងពីរម៉ូដែលទៀត គឺ Macintosh 128k និងiMac។ ក្រុមអ្នករចនា iMac ដឹកនាំដោយលោក Jonathan Ive ដែលក្រោយមកគាត់ក៏បានក្លាយជាអ្នករចនា iPod និងiPhoneទៀតផង។ នៅក្នុងកំឡុងពេលនេះ ក្រុមហ៊ុន Apple បានទិញក្រុមហ៊ុនជាច្រើនក្នុងគោលបំណងពង្រឹងកម្មវិធី Software របស់ខ្លួនអាចប្រជែងលើទីផ្សារបាន។ នៅក្នុងឆ្នាំដដែលនេះ Apple បានបញ្ចេញផលិតផល Video Editing ចំនួនពីរគឺ iMovie សម្រាប់អ្នកប្រើប្រាស់ធម្មតា និង Final Cut Pro សម្រាប់អ្នកប្រើប្រាស់លក្ខណៈអាជីព។
ត្រកូល iPod (iPod Shuffle, Nano, Classic និងTouch)

មកដល់ឆ្នាំ 2001 Mac OS X ផ្អែកទៅលើ
OPENSTEP និង BSD Unix បានបញ្ចេញជាផ្លូវការ។
នៅក្នុងឆ្នាំនេះដែរ ក្រុមហ៊ុនក៏បានបង្ហាញ iPod ជាលើកដំបូង។ មកដល់ឆ្នាំ2003 ក្រុមហ៊ុនដាក់ iTune Store ឲ្យដំណើរការជាផ្លូវការ។
ពីឆ្នាំ2005-2007មកដល់ឆ្នាំ 2005 Steve Job បានប្រកាសថា Apple នឹងចាប់ផ្ដើមផលិតកុំព្យូទ័រម៉ាក Mac ដំណើរ ការដោយ Processor របស់ Intel។ រហូតមកដល់ដើមឆ្នាំ2006 MacBook Pro និង iMac បានបង្ហាញរាងជាផ្លូវការ។ ម៉ូដែលទាំងពីរនេះដំណើរការដោយ Processor Duo Core របស់ Intel។

យោងតាមព័ត៌មានដែលចុះផ្សាយដោយ The Wall Street Journal ក្នុងឆ្នាំ2009 បញ្ជាក់ថាApple មានគម្រោងផលិត microchip ដោយខ្លួនឯងពោលគឺមិនចង់ពឹងផ្អែក Intel ទៀតទេ។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍បន្ថែមទៀតនោះគឺចន្លោះពី ឆ្នាំ2003-2006 ភាគហ៊ុនរបស់ក្រុមហ៊ុនលំដាប់អ្នកមានមួយនេះកើនឡើងពី6ដុល្លារ ក្នុងមួយហ៊ុនរហូតដល់ជាង80ដុល្លារក្នុងមួយហ៊ុន។
ពីឆ្នាំ 2007-បច្ចុប្បន្ន
កំឡុងពេលនេះ ជាពេលដែលក្រុមហ៊ុន Apple ទទួលបានប្រជាប្រិយភាព និងវាយលុកទីផ្សារបានយ៉ាងសម្បើម។ ជាពិសេសនៅខែមិថុនា ក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការម៉ូដែលទូរស័ព្ទវៃឆ្លាតរបស់ ខ្លួនគឺ iPhone និង Apple TV។ ម៉ូដែលទាំងពីរនេះបានលើកមុខមាត់ក្រុមហ៊ុនបានមួយកម្រិតទៀត ជាពិសេសធ្វើឲ្យតម្លៃភាគហ៊ុនបានបន្តកើនឡើងជិតដល់100ដុល្លារ ក្នុងមួយហ៊ុន ។
នៅខែមិថុនា Apple បានដាក់ឲ្យដំណើរការជាផ្លូវការតាមអនឡាយនូវ App Store របស់ខ្លួន ដើម្បីដោនឡូតកម្មវិធីផ្សេងៗសម្រាប់ iPhone និងiPod Touch។ ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ App Store មានអ្នកចូលទាញយកជាង60លានកម្មវិធី ហើយអាចរកចំណូលដល់ក្រុមហ៊ុនបានជាង1លានដុល្លារក្នុងមួយថ្ងៃគិត ជាមធ្យម។ មកដល់ឆ្នាំ2010 Apple បានបញ្ចេញ iPad ជាផលិតផលដែលមានរាងស្រស់ស្អាត និងត្រូវបានគេទទួលស្គាល់ភាពល្អឯករបស់វាមិនដាច់ពីមាត់ ហើយក៏ជាផលិតផលដែលរកចំណូលបានដល់ក្រុមហ៊ុនច្រើនណាស់ដែរ។ លើសពីនេះទៅទៀត iPhone ជំនាន់ទីបួនដែលត្រូវបានគេស្គាល់ថា iPhone 4 បានដាក់បង្ហាញនៅលើទីផ្សារក្នុងខែមិថុនាឆ្នាំ2010។ iPhone 4 ក៏ជាផលិតផលដែលរកបា្រក់ចំណូលដល់ក្រុមហ៊ុនមិនតិចដែរ។

គិតត្រឹមខែតុលាឆ្នាំ2010 ភាគហ៊ុនរបស់ Apple បានកើនឡើងដល់ជាង300ដុល្លារក្នុងមួយហ៊ុន ដែលនេះបញ្ជាក់ពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមួយនេះកាន់តែល្បី សុសសាយនៅលើទីផ្សារអន្តរជាតិ។
ឡូហ្គូ
ឡូហ្គូរបស់ក្រុមហ៊ុន Apple
មានការវិវត្តន៍ពីមួយសម័យទៅមួយសម័យ ។ ខាងក្រោមនេះគឺឡូហ្គូចាស់ៗ
របស់ក្រុមហ៊ុន Apple ៖
ឡូហ្គូដំបូងគេបង្អស់
ដែលមានរូបរបស់រូបវិទ្យាវិទូ Isaac Newton អង្គុយក្រោមដើមផ្លៃប៉ោម។


៣.២ ទីស្នាក់ការ
បច្ចុប្បន្នក្រុមហ៊ុន Apple មានទីស្នាក់ការធំនៅ
Silicon Valley រដ្ឋកាលីហ្វ័រញ៉ា
និងមានអគារធំៗចំនួនប្រាំមួយ ហើយសាងសង់លើផ្ទៃដីសរុបចំនួន79ពាន់ម៉ែត្រក្រឡា។
ជំពូក ៤
ការគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន Apple Inc.
៤.១ សេចក្តីផ្តើម
Apple
Computer Inc. ជាសាជីវកម្ម អាមេរិចអន្តរជាតិមួយ ដែលបង្កើត និងជាទីផ្សារអ្នកប្រើប្រាស់ គ្រឿងអេឡិចត្រូនិច,
computer software, និងpersonal computer។ ផលិតផល Hardware ដែលល្បី
បំផុតរបស់ក្រុមហ៊ុនរួមមាន កុំព្យូទ័រ ស្រឡាយ Macintosh, iPod, iPhone និង iPad។ ខណៈនៅខែសីហា ឆ្នាំ២០១០
ក្រុមហ៊ុនបើកដំណើរការហាងលក់រាយ ចំនួន៣០១ នៅក្នុងប្រទេស១០ និងហាង តាម Online
សម្រាប់លក់ផលិតផល Hardware និងSoftware។ នៅខែឧសភា
ឆ្នាំ២០១០ Apple គឺជាក្រុមហ៊ុនធំបំផុត មួយនៅលើពិភពលោក
ហើយជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្អបំផុត នៅក្នុងពិភពលោក ដែលនាំមុខក្រុមហ៊ុន Microsoft
។ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៦ ក្នុងទីក្រុង Cupertino
រដ្ឋCalifornia និង ចុះបញ្ជីនៅថ្ងៃទី៣
ខែមករា ឆ្នាំ១៩៧៧ ដោយមានឈ្មោះដើមថា
Apple Computer Inc. រយៈពេល៣០ ឆ្នាំដំបូងរបស់ខ្លួន ប៉ុន្តែបានប្ដូរជាពិភពកុំព្យូទ័រ
នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ ដើម្បីបញ្ចូលដំណើរការរីក
ចម្រើនរបស់ក្រុមហ៊ុនទៅក្នុងទីផ្សារ អ្នកប្រើប្រាស់អេឡិចត្រូនិច បន្ថែមលើទំលាប់របស់ខ្លួនដែលផ្ដោត ចំពោះ តែកុំព្យូទ័រលក្ខណៈផ្ទាល់ខ្លួន។
នៅខែកញ្ញា ឆ្នាំ២០១០ Apple មានបុគ្គលិក បំរើការ ពេញម៉ោង ៤៦,៦០០នាក់
និងបុគ្គលិកបំរើការក្រៅម៉ោង ២,៨០០នាក់ នៅទូទាំងពិភពលោក
ហើយចំណូលពីការលក់ ប្រចាំឆ្នាំមានចំនួន ៦៥.២៣ពាន់លានដុល្លារ។
សម្រាប់ហេតុផលខុសៗគ្នា ដូចទស្សនវិជ្ជារបស់ខ្លួន
នៃការរចនាសោភ័ណភាពទូលំទូលាយ ចំពោះ ភាពផ្សេងគ្នានៃយុទ្ធនាការផ្សព្វផ្សាយ ដែល Apple បានបង្កើតឡើងនូវជំលោះមួយចំពោះអ្នកប្រើប្រាស់នៅ
ក្នុងឧស្សាហកម្មអេឡិចត្រូនិច។ នេះរួមបញ្ចូលទាំងអតិថិជន ដែលត្រូវនឹកគិតដល់ក្រុមហ៊ុន
ហើយនិងម៉ាក របស់ខ្លួន
ជាពិសេសនៅក្នុងសហរដ្ឋអាមេរិច ក្នុងឆ្នាំ២០០៨ និងនៅទូទាំង ពិភពលោក។ ក្រុមហ៊ុនថែមទាំង បានទទួលការរាលដាល នូវមតិរិះគន់ ចំពោះ កម្មករម៉ៅការរបស់ខ្លួន,
បរិស្ថាន និងការធ្វើអាជីវកម្ម។
៤.២ រចនាសម្ព័ន្ធចាត់តាំងរបស់ក្រុមហ៊ុន
Apple Inc.
៤.២.១ ការពិពណ៌ពីការងារ
ការពិពណ៌នាពីការងាមួយ
បង្ហាញពីការងារ, កាតព្វកិច្ច និងការគ្រប់គ្រង ដែលទាំងអស់នោះ ជាផ្នែកមួយនៃដំណើរការទាំងឡាយ។ វាសម្គាល់នូវអ្វីដែលត្រូវធ្វើ, ហេតុអ្វីត្រូវធ្វើ, តើវាត្រូវធ្វើនៅឯណា
ហើយដោយសង្ខេប និងធ្វើដោយរបៀបណា។ ការពិពណ៌នាអំពីការងារ ត្រូវធ្វើឡើងដោយល្អិតល្អន់នូវការ ងារដែលត្រូវបំពេញ,
សម្ភារៈបរិក្ខាដែលត្រូវប្រើ, លក្ខខណ្ឌការងារ
និងស្តង់ដារសម្រាប់បំពេញការងារ។ តាម លោក Stone ការពិពណ៌អំពីការងារ ដ៏ល្អមួយត្រូវតែច្បាស់លាស់
ហើយផ្ដោត ទៅលើការងារ និងមុខ ដំណែង ហើយមិនមែនបុគ្គលសំខាន់ណាម្នាក់
ដែលកាន់ នូវមុខដំណែងនោះ។
៤.២.២ ការសង្ខេបការងារ
ការងារបានបង្កើតឡើងនូវសមត្ថភាព បទពិសោធន៏ និងប្រវត្តិនៃការបំពេញការងារនៃវិស័យ
ដឹកជញ្ជូន ដោយរួមជាមួយអតិថិជនសាំញ៉ាំ និងស្មុគស្មាញ
ដែលពាក់ព័ន្ធនឹងបញ្ហាក្របខ័ណ្ឌពេលវេលាត្រូវ បានកំណត់
និងការកំណត់ពេលជួបប្រជុំ គឺត្រូវកំណត់ដោយ Apple។ សកម្មភាពនេះត្រូវការការពាក់ព័ន្ធ និងចូលរួម ក្នុងនាម
ជាអ្នកគ្រប់គ្រងផែនការ នៅក្នុងបញ្ហាដូចជា
ការវាយតម្លៃឧស្សាហកម្ម ឬ ក្រុមហ៊ុន, ការត្រួតពិនិត្យប្លង់ប្រតិបត្តិ និងការពិគ្រោះយោបល់, ជំនួបប្រជុំរចនា សម្ព័ន្ធស្ថិតិ, ការពិសោធន៏,
អំនះអំនាង នៃទស្សនៈ ការគ្រប់គ្រងទំនាក់ទំនង អតិថិជន-ល។
៤.២.៣ ការទទួលខុសត្រូវ
- ត្រួតពិនិត្យទិដ្ឋភាពទាំងអស់ នៃពត៌មានពីគ្រោងការ សម្រាប់
ផែនការជាច្រើនដោយរួមមាន ម៉ោងការងារ, ប្រាក់បៀវត្ស,
តួនាទី និងភារកិច្ច។
- គ្រប់គ្រងអាជីវកម្ម, មុខងារ,
ហិរញ្ញវត្ថុ, ការធ្វើរបាយការណ៏,
ជារឿយៗត្រូវសរសេរដោយខ្លួនឯង។
- មានភាពជាម្ចាស់ចំពោះ តារាងគ្រោងការក្រៅមុខងារទាំងមូល រួមទាំងការអភិវឌ្ឍ iPhone Store, ប្រព័ន្ធហិរញ្ញវត្ថុ, ការងារដទៃ ទៀត។
- សហប្រតិបត្តិការជាមួយ IS&T, ទ្រព្យសម្បត្តិ,
ផ្លូវច្បាប់, ហិរញ្ញវត្ថុ, ដំណើរការ និងការរៀបចំផ្សេងទៀត ទាំងជាមួយ និង ផ្នែកខាងក្រៅ នៃដំណោះស្រាយអភិវឌ្ឍន៏ចំពោះ
Apple សម្រាប់ ភាពជាដៃគូរ និងការផ្សព្វផ្សាយ និងអាជីវកម្មថ្មីដទៃទៀត។
៤.២.៤ គុណសម្បត្តិ
ឬគុណវិបតិ្តសម្រាប់ការទទួលយក
- មានបទពិសោធន៏យ៉ាងតិច ៤ឆ្នាំ ក្នុងការគ្រប់គ្រងគម្រោង ចំពោះការអភិវឌ្ឍ Software។
- ពូកែទំនាក់ទំនង និងមានជំនាញធ្វើបទបង្ហាញ, សរសេរ និង និយាយ ។
- មានសមត្ថភាពដើម្បីចូលរួម នៅក្នុង និងអាចសម្របសម្រួល
ការប្រជុំរិះរកគំនិតថ្មីៗ។
- ប៉ិនប្រសប់ខាងបច្ចេកទេស វិស្វ័ករ និងការអភិវឌ្ឍ, SQL, ធ្លាប់ មានបទពិសោធន៏ធ្វើ Program។
- មានបទពិសោធន៏អាជីវកម្ម និង E-commerce, ការកម្ម៉ង់, ប័ណ្ណ បង់ប្រាក់, ពន្ធ, ការទូទាត់សំណង, ធ្វើវិក្ក័យប័ត្រ,
ប័ណ្ណកម្មសិទ្ធិ, និងអាជ្ញាប័ណ្ណ ល។
- មានបទពិសោធន៏ ខាងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច, បទ ពិសោធន៏បញ្ចូល SAP។
៤.២.៥ លក្ខណះពិសេសរបស់ការងារ និងមនុស្ស
- បទពិសោធន៏ៈ 8-10ឡើងទៅ
នៅក្នុងការងារប្រតិបត្តិការគ្រប់ គ្រងគម្រោង។
- អាចរៀបចំ ដឹកនាំប្រព័ន្ធគ្រោងការធំ និងស្មុគស្មាញ។
- បទពិសោធន៏ 3-5ឆ្នាំ
ចំពោះការគ្រប់គ្រងដំណើការអាជីវកម្ម រៀបចំ ឬអនុវត្តន៏សកម្មភាពឡើងវិញ, បណ្ដុះបណ្ដាល PMI។
- មានបទពិសោធន៏ ក្នុងការពិគ្រោះយោបល់ កាន់តែប្រសើរ។
៤.២.៦ តម្លាភាព
អ្នកគ្រប់គ្រងម្នាក់ត្រូវតែអាចឆ្លើយបាន នូវរាល់ការងារនីមួយៗ ដែលខ្លួនបាន ធ្វើ
ហើយនឹងត្រូវត្រួតពិនិត្យយ៉ាងតឹងរឹងគ្រប់ពេលវេលា ពីសំណាក់គណៈគ្រប់គ្រង របស់អង្គភាព។
គេត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដើម្បីរបៀបរៀបរយ និងមាគ៌ារបស់ អង្គភាព ហើយដោយហេតុនោះ
គេត្រូវប្រតិបត្តិ ទៅតាមដែនកំណត់ នៃក្រម សីលធម៌ជំនាញរបស់ខ្លួន។
អ្នកគ្រប់គ្រងគម្រោងម្នាក់ ត្រូវដើរតួជាគម្រូ និងចែក រំលែកនូវចំណេះដឹងពេញលេញ
ចំពោះគ្រប់សកម្មភាពការងារ ដែលជាផ្នែក មួយនៃការងាររបស់គេ។
៤.២.៧ លក្ខខណ្ណបម្រើការងារ
បេក្ខជនដែលទទួលបានជោគជ័យ
ចាំបាច់ត្រូវតែបំពេញគ្រប់លក្ខខ័ណ្ឌតាមការចង់បានរបស់ អង្គភាព
មុនពេលក្លាយជាបុគ្គលិកពេញសិទ្ធិរបស់អង្គភាព ដែលមានន័យថានៅមុនពេលការជ្រើសរើសចុង ក្រោយ
បេក្ខជនក្រោយត្រូវតែមាន សមត្ថភាពគ្រប់គ្រាន់។
៤.២.៨ លក្ខខណ្ណទូទៅ
អ្នកដែលបម្រើការនៅកន្លែងណាមួយ ត្រូវធានាបាននូវការ ថែរក្សាសុវត្ថិភាព សមរម្យ
ហើយ និងលក្ខខ័ណ្ឌសំខាន់ៗមួយចំនួនទៀត។
- មានអត្តសញ្ញាណច្បាស់លាស់ និងមានសិទ្ធិស្របច្បាប់ ដើម្បី ធ្វើការនៅក្នុង សហរដ្ឋអាមេរិច
ហើយត្រូវមានការយល់ព្រម ឲ្យ ដំណើរការ ពីស្ថាប័នកំណែទម្រង់អន្តោប្រវេសន៏
និងត្រួតពិនិត្យ សកម្មភាព សហរដ្ឋអាមេរិច។
- ដោយហេតុតែ ការទាមទាពីនាយកដ្ឋានពាណិជ្ជកម្ម អាមេរិច ប្រសិនបើអ្នកមិនមែនជា
ប្រជាជនអាមេរិច ឬប្រជាជនអចិន្រ្តៃយ៏ អាមេរិច ឬប្រជាជនកាណាដា
ឬជនភាសខ្លួននយោបាយ ឬ អ្នកកាន់សិទ្ធិជ្រកកោននយោបាយ អ្នកនិងត្រូវទាមទា ឲ្យចុះ
ហត្ថលេខា ធានាអះអាងចំពោះកាតព្វកិច្ច មិនឲ្យនាំចេញនូវ
ទិន្នន័យបច្ចេកទេសត្រួតពិនិត្យ ឬ Software ទៅកាន់ប្រទេស ណាមួយឡើយ។
- ត្រូវតែចុះហត្ថលេខាលើការព្រមព្រាង ទ្រព្យកម្មសិទ្ធិបញ្ញា និង
ប្រគល់ត្រឡប់នូវហត្ថលេខាយល់ព្រម។
- ត្រូវតែទទួលយកដោយក្ដី សោមនស្ស នូវការត្រួតពិនិត្យប្រវត្តិរូប
ស្របតាមគោលការណ៏របស់ Apple។
៤.២.៩ រយះពេលសាកល្បង
បេក្ខជនដែលទទួលជោគជ័យ ត្រូវតែចុះហត្ថលេខាទៅលើការយល់ព្រមធ្វើការងារសាកល្បង រយៈពេល
១២ខែសិន ដោយរួមទាំង ការបណ្ដុះបណ្ដាល ការគ្រប់គ្រងការបំពេញការងារ
ដើម្បីពិចារណាពី ទំហំពេញចិត្តនឹងការងារ។ អ្នកត្រួតពិនិត្យដែលនៅជិតបំផុតរបស់ Apple
ដែលជាគម្រោងថ្មីរបស់ខ្លួន ការ បំពេញ ការងាររបស់អ្នកគ្រប់គ្រង ប្រៀបដូចជាផ្នែកមួយដ៏ធំ
នៃទំនួលខុសត្រូវ គឺជាបន្ទុក របស់អ្នកគ្រប់គ្រង iTunes ម្នាក់
ដែលផងទៀតនោះត្រួតពិនិត្យ ទៅលើចំនួនផ្នែក ដទៃទៀតនៅក្នុងអង្គភាព។ ក្រុមហ៊ុន Apple
ប្រហែលនឹងបញ្ចប់ នូវកិច្ចសន្យា ក្នុងកំឡុងពេលធ្វើការសាកល្បង
ក្នុងករណីការបំពេញការងារ ដោយមិន ពេញចិត្តរបស់បេក្ខជន។
៤.២.១០
ទំនាក់ទំនងជាមួយការគ្រប់គ្រងធនធានមនុស្ស
ការពណ៌នាពីការងារ ផ្ដល់នូវពត៌មានសំខាន់ៗ សម្រាប់ការវាយតម្លៃខាងក្នុង ដែលរួមទាំង
មុខដំណែងដែលមាន ចំនួនការងារ ហើយនិងយុទ្ធសាស្រ្ត សំខាន់ៗនៃការងារ។ អ្នកឯកទេសធនធាន មនុស្ស
អាចរៀបចំការងារឡើងវិញ ដើម្បីលុបបំបាត់ការងារដែលលើស ហើយបញ្ចូលនូវទំនួលខុសត្រូវ ជា មូលដ្ឋាននៃ
ការកំណត់អត្តសញ្ញាណមួយច្បាស់លាស់ នៃមុខងារថ្មីដែលទើបត្រូវបានបង្កើតឡើង និងពេល វេលាចំណាយសម្រាប់ការបង្កើតនោះ។ គោលបំណងជាមូលដ្ឋាន នៃការគ្រប់គ្រងធនធានមនុស្ស
គឺដើម្បី ផ្ដល់នូវវត្តមានក្រុមមួយ ដែលចាំផ្ដល់យោបល់ជួយយកអាសារនៅក្នុងចំណាត់តាំងមួយ។
ការគ្រប់គ្រងធនធានមនុស្ស មានផ្នែកសំខាន់ៗ ៤ គឺ ប្រតិបត្តិការ,
អង្គការ, បុគ្គល និងសង្គម។
- គោលដៅសង្គមៈ អ្នកគ្រប់គ្រងគម្រោង គួត្រូវរៀបចំដោយសីលធម៌ និងសហគមន៏
ដើម្បីស្របតាមការចង់បាន និងដោះស្រាយបញ្ហា កើតឡើងនៅក្នុងសង្គម
ដែលនៅដំណាលគ្នានោះ ការកាត់បន្ថយនូវប្រសិទ្ធភាពអវិជ្ជមាន
នៃបញ្ហាទាំងនេះទៅលើការចាត់តាំង។
- គោលដៅអង្គភាពៈ ដើម្បីទទួលស្គាល់មុខងារ របស់អ្នកគ្រប់គ្រង គម្រោងម្នាក់
ដែលនៅក្នុងវិស័យគ្រប់គ្រងធនធានមនុស្ស នៅក្នុងការ បង្កើតនូវប្រសិទ្ធភាពដល់អង្គភាព។
និយាយឲ្យខ្លី ផ្នែកនេះមាន សារៈសំខាន់ សម្រាប់គោលបំណងតែមួយគត់ នៃផលប្រយោជន៏
ការចាត់តាំង និងការធានានូវដំណើរការរបស់ខ្លួន។
- គោលដៅមុខងារៈ អ្នកគ្រប់គ្រងគម្រោង គួគ្រប់គ្រង និងធានាថា
ផ្នែកបំពេញនូវសចក្ដីត្រូវការ នៃចំណាត់តាំងនៅក្នុងរបៀបមួយនឹងនរ និងម៉ាំមួន។
ទំនាក់ទំនងយុទ្ធសាស្រ្ដ និងគោលបំណងរបស់Apple
៤.៣ ទំនាក់ទំនងយុទ្ធសាស្រ្ត និងគោលបំណងរបស់ Apple
Apple បានកំណត់នូវគោលបំណងជាក់លាក់ សម្រាប់អ្នកគ្រប់គ្រងគម្រោង របស់ខ្លួន ដូចជា
ការគ្រប់ គ្រងផលប័ត្រ, ការធ្វើផែនការអាជីវកម្ម, ការធ្វើផែនការ គម្រោង និងប្រតិបត្តិ។ មាគ៌ាដ៏ល្អឥតខ្ចោះមួយនៃ សកម្មភាពទាំងនេះ
ដឹកនាំទៅរក ផលប្រយោជន៏សំខាន់ៗ កើតពីយុទ្ធសាស្រ្ត ដែលចំនុចសំខាន់នៃ ការគ្រប់ គ្រងគម្រោងស្ដែងចេញពីការប្រមូលផ្ដុំ
និងការប្រតិបត្តិរបស់សមាជិកក្រុមត្រូវបង្កើតឡើងដោយអ្នកគ្រប់គ្រង គម្រោង។ នៅក្នុងករណីនេះការចាត់តាំងក្ដោបក្ដាប់សហគ្រាស
និងការងារទាំងអស់នៅក្នុងរបៀបមួយ ស្រដៀងគ្នាដែលមិនស្រប តាមវិធីសាស្ដ្ររបស់សហគ្រិន
និងល្បិចកលដែលការចាត់តាំងប្រើ។ ហេតុដូចច្នេះ វិធីសាស្ត្រអាជីវកម្មរបស់សហគ្រាស
ត្រូវផ្លាស់ប្ដូរទៅតាមទិសដៅ ដែលពាក់ព័ន្ធ នឹងគម្រោងរបស់ខ្លួន។ ទាំង នោះកើតឡើងនៅពេលយុទ្ធសាស្រ្ដអាជីវកម្ម
របស់អង្គភាពត្រូវបកស្រាយទៅក្នុងគោលបំណងនៃគម្រោង
តាមកម្រិតដែលកង្វះខាតនូវជំនាញឯកទេស និងភាពដាច់ដោយឡែកបានកើនឡើងជាច្រើនកម្រិត។
៤.៣ ទំនាក់ទំនងយុទ្ធសាស្រ្ត និងគោលបំណង
ការជ្រើសរើស គឺជាការអនុវត្តភាពទាក់ទាញ
ដើម្បីប្រមូលបេក្ខជនដែលអាចទទួលយកបានសម្រាប់ មុខដំណែងណាមួយ តាមរយៈវិធីពិសេសៗដូចជា
ផ្ទាំងផ្សព្វផ្សាយ ការចាក់ផ្សាយនិងសេចក្ដីប្រកាសនានា។ Apple
មានការជ្រើស រើសរបស់ខ្លួន តាមការអនុញ្ញាតរបស់ ADA
(Americans Disabilities Act) ជាមួយ នឹងសមភាពនៃការចំណាយ, សិទ្ធិពលរដ្ឋ, តម្លាភាពនៃការប្រជុំ និងច្បាប់នានា ដែលបង្កើតឡើងដោយ
រដ្ឋាភិបាលសហរដ្ឋអាមេរិច។ វាកម្រឃើញការកត់សម្គាល់ ដែលក្រុមហ៊ុន Apple បង្ហាញពីសមត្ថភាពរបស់ ខ្លួននៅក្នុងការប្រជែង, ការកំណត់ម៉ាក ផលិតផលរបស់ខ្លួន, ការផ្សព្វផ្សាយ, ការលក់ និងការចែកចាយ, ឧបការីអតិថិជន,
និងការជួល ឬការជ្រើសរើសបុគ្គលិក។
៤.៤ ចំណាប់ផ្តើមនៃការជ្រើសរើស
នាយកផ្នែកធនធានមនុស្ស
នៅឯការិយាល័យកណ្ដាលរបស់Apple នៅ ទីក្រុងCupertino បំពេញនូវ ឯកសារខាងក្រោម
នៅមុនពេលមានសេចក្ដីប្រកាស សម្រាប់ មុខដំណែងមួយ៖
៤.៥ ការពិពណ៌ការងារ
- លំដាប់ការងារ និងលំដាប់ប្រាក់ខែ
- សំណួរសម្រាប់ការសម្ភាសន៏
- ឧបករណ៏វាយតម្លៃជំនាញ និងធ្វើតេស្ដ
- លក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃបេក្ខជន
៤.៥.១ សេចក្តីប្រកាសសម្រាប់មុខដំណែង
នាយកដ្ឋានធនធានមនុស្ស
ប្រកាសការបើកមុខដំណែង និងពង្រៀងការផ្សព្វផ្សាយ។ ការពណ៌នាពី ការងារត្រូវផ្សព្វផ្សាយទៅ
៣៤០ភ្នាក់ងារ, សាកលវិទ្យាល័យ និងអង្គភាពនានា។ ចំនួននៃការជួលត្រូវគិត ដល់ថ្លៃនៃការចំណាយសម្រាប់ការផ្សព្វផ្សាយ។
៤.៥.២ ការផ្សព្វផ្សាយ
ការផ្សព្វផ្សាយ គឺជាប្រភពធនធានជាក់ស្ដែងមួយ សម្រាប់ប្រមូលបេក្ខជន
- ប្រព័ន្ធបោះពុម្ភផ្សាយ, ការសែតរដ្ឋ
ជាតិ តំបន់ និងទស្សនាវដ្ដី ព្រឹត្តប័ត្រសំខាន់ៗ។
- ប្រព័ន្ធផ្សាយដទៃ វិទ្យុ ទូរទស្សន៏។
- កិច្ចពិភាក្សា ត្រូវតែបង្កើតឡើង ដើម្បីកំណត់នូវប្រព័ន្ធផ្សាយណាមួយដែលត្រូវប្រើ
និងការផ្សព្វផ្សាយរបៀបណាដែលគួរៀបចំឡើងសម្រាប់គោលដៅបេក្ខជនសមរម្យណាមួយ។
ដោយទទួលបាននូវពាក្យស្នើរសុំគ្រប់គ្រាន់ ហើយចាប់ផ្ដើមដំណើរការ ពិនិត្យ សារឡើងវិញ
បេក្ខជនត្រូវបាន ទទួលយក ឬបដិសេធ អាស្រ័យទៅលើមូលដ្ឋាន នៃគុណវឌ្ឍិ និងបទពិសោធន៏របស់ពួកគេ
នៅក្នុងវិស័យគ្រប់គ្រងវិស្វ័កម្ម។ លក្ខខ័ណ្ឌវិនិច្ឆ័យ សម្រាប់ការជ្រើសរើសយក
ត្រូវបានគេពិចារណា នៅមុនពេល ការសម្រាំងយកត្រូវធ្វើឡើង។ ការសម្រាំងយក
ពេញលេញត្រូវប្រើប្រាស់នូវ លក្ខខ័ណ្ឌវិនិច្ឆ័យ នៃបទពិសោធន៏ និងការបំពេញការងារ
ដែលយ៉ាងហោចណាស់ គេសម្ភាសន៏បេក្ខជន បីនាក់ ក្នុងពេលម្ដងៗ។
៤.៥.៣ គណះកម្មាការ និងការសម្ភាសទល់មុខ
ការសម្ភាស
រួមមានសំណួរដែលទាក់ទងនឹងការងារដែលគេផ្ដោតចំពោះ។សមាជិកក្រុមអ្នកសម្ភាសន៏ ត្រូវបំពេញទម្រង់វាយតម្លៃការសម្ភាសនៃបេក្ខជនដែលត្រូវបានសម្ភាសន៏នីមួយៗ
ដែលត្រូវស្នើរទៅនាយក ដ្ឋានធនធានមនុស្ស។ COO ពិនិត្យឡើងវិញចំពោះគណៈកម្មការស្រាវជ្រាវនូវបុគ្គលិកដែលទើបជួលថ្មីទាំង
អស់សម្រាប់ដំណែងអ្នកគ្រប់គ្រងគម្រោង។
- Ø គម្រូសំណួរៈ
- តើអ្វីដែលសំខាន់បំផុតសម្រាប់អ្នកនៅក្នុងការងារមួយ?
- ហេតុអ្វីបានជាយើងគួតែជួលអ្នក?
- តើអ្វីខ្លះជាចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក?
- Ø វិធីសាស្ដ្រក្នុងការសម្ភាសៈ
- តើអ្នកស្គាល់ OS 9 ច្បាស់ ឬទេ?
- ប្រសិនបើអតិថិជនស្នើរសុំអ្នកឲ្យបញ្ជូនបទចម្រៀង ពី iPod របស់ពួកគេទៅកាន់កុំព្យូទ័រ តើអ្នកនិយាយថា យ៉ាងដូច
ម្ដេច?
- តើអ្នកឆ្លើយតបរបៀបណា ទៅកាន់អតិថិជនម្នាក់ ដែល
ចង់ចែករំលែកបទចម្រៀងជាមួយមិត្តភក្ដិរបស់គេ តាម រយៈ iTunes ?
៤.៥.៤ ការត្រួតពិនិត្យឯកសារយោង
នៅមុនពេលការស្នើសុំមួយត្រូវបានបង្កើតឡើង
ដើម្បីជ្រើសរើសយកបេក្ខជន ការត្រួតពិនិត្យឯក សារយោងចាំបាច់ត្រូវធ្វើឡើងដោយអ្នកគ្រប់គ្រងការជួលបុគ្គលិក។ អ្នកគ្រប់គ្រងនេះ
នឹងទំនាក់ទំនងទៅ កាន់អ្នកធានាទាំងអស់ ដើម្បីបំពេញនូវការត្រួតពិនិត្យឯកសារយោងរបស់បេក្ខជន។
- ឯកសារយោងពីសាលា
- ឯកសារយោងការងារពីមុន
- ឯកសារយោងហិរញ្ញវត្ថុ
- លិខិតថ្កោលទោស
- ឯកសារយោងផ្ទាល់ខ្លួន
៤.៥.៥ ការពិនិត្យការយល់ព្រមឡើងវិញ
នៅគ្រាដែលបេក្ខជនណាម្នាក់ត្រូវបានជ្រើសរើស ដោយអ្នកគ្រប់គ្រងផ្នែកឯកសារជាក់លាក់
ដែលត្រូវធ្វើការវាយតម្លៃនឹងត្រូវបានបញ្ជូនទៅអ្នកគ្រប់គ្រងធនធានមនុស្ស គឺ៖
- សំណើរទម្រង់ជ្រើសរើស ផ្ដល់នូវលក្ខខ័ណ្ឌគ្រប់គ្រាន់
- របាយការណ៏យល់ព្រមពីសកម្មភាពជាវិជ្ជមាន
- ភាពសមហេតុផល នៅពីក្រោយការជ្រើសរើសយកបេក្ខជនចុងក្រោយ។
៤.៥.៦ ការធ្វើតេស្តវេជ្ជសាស្រ្ត(ការពិនិត្យសុខភាព)
បេក្ខជនត្រូវតែអត់ទ្រាំនឹងការធ្វើតេស្ដវាយតម្លៃរាងកាយ។
ជារឿយៗការងារត្រូវផ្ដល់ឲ្យបេក្ខជន ម្នាក់ដែលត្រូវបានអះអាងថា រាងកាយម៉ាំមួន និងមានសុខភាពល្អបន្ទាប់ពីការធ្វើតេស្ដ។
ការត្រួតពិនិត្យ ឬធ្វើ តេស្ដរាងកាយត្រូវបានធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖
- ដើម្បីរកមើល ថាតើបុគ្គលនោះមានផ្ទុកជំងឺឆ្លង ឬទេ។
- ដើម្បីពិចារណា ថាតើបេក្ខជនសមស្រប នឹងបំពេញការងារនោះទេ។
- ដើម្បីពិចារណា ថាតើសមត្ថភាពរាងកាយល្អឬទេដែលខុសប្លែកពីភាពជោគជ័យ
និងបរាជ័យរបស់និយោជិត។
- ការពិនិត្យវេជ្ជសាស្ដ្រ ការពារបេក្ខជនពីការបំពេញការងារដែលបង្កគ្រោះថ្នាក់ដល់សុខភាពរបស់គេ
៤.៥.៧ ការណាត់ជួបបេក្ខជន
នាយកដ្ឋានជ្រើសរើសបុគ្គលិកបញ្ជូនបែបបទសម្រាប់ការណាត់ជួបក្រៅសាលា ទៅឲ្យនាយក
ដ្ឋានធនធានមនុស្ស។ អ្នកគ្រប់គ្រងគម្រោងដែលទើបជួល
មកថ្មីត្រូវតែបំពេញនូវរាល់ទម្រង់បែបបទ ហើយ ប្រគល់ឲ្យនាយកដ្ឋានគ្រប់គ្រងធនធានមនុស្សវិញ
នៅមុនពេលចូលធ្វើការ។ លំណែនាំពីការងារនឹងមិនអាច ធ្វើទៅបានដរាបណាទម្រង់បែបបទទាំងនេះមិនទាន់បានបំពេញ។
៤.៥.៨ ការណែនាំពីកម្មវិធី
ការណែនាំពីកម្មវិធី
ផ្ដល់នូវការបង្ហាញពីផែនការការងារ, អង្គភាព, និង បរិយាកាសអាជីវកម្ម។
វាគឺជាផ្នែកដ៏សំខាន់មួយនៃការជ្រើសរើស ដូចដែលវាផ្ដល់នូវភាពស្គាល់ច្បាស់ នូវបទបញ្ជានិងការទទួលខុស
ត្រូវជាមួយនឹងតួនាទី និងបទដ្ឋាននៃវប្បធម៌របស់អង្គភាព។ ការណែនាំពីកម្មវិធីត្រូវបានរកឃើញ ដើម្បីជា ជំនួយសម្រាប់បង្កើនការចូលរួមក្នុងសង្គម
និងបង្កើនការប្ដេជ្ញារបស់អង្គភាព។ ជួយកាត់បន្ថយនូវកម្រិតនៃ ភាពតានតឹងរបស់បុគ្គលិកថ្មី
និងជួយពួកគេដើម្បីទំលាប់តាមបទបញ្ជាថ្មីបានឆាប់រហ័ស។ Apple ប្រើប្រាស់ ប្រព័ន្ធជិតស្និទ្ធ
ដែលជាមធ្យោបាយភ្ជាប់ទំនាក់ទំនងនៅរាល់បុគ្គលិកថ្មី ជាមួយបុគ្គលិកចាស់ដែលបន្ទាប់មក បានជួយពួកគេដើម្បីទម្លាប់បានជាមួយកន្លែងការងារ។
៤.៥.៩ ការគ្រប់គ្រងតម្លៃការងារ
តម្លៃការងារសំដៅដល់ប្រាក់ខែដែលត្រូវផ្ដល់ឲ្យបុគ្គលិកម្នាក់ៗ
សម្រាប់ការបំពេញការងាររបស់គេ, ការប្រឹងប្រែង និងសេវាកម្មរបស់គេ។
ការបូកសរុបតម្លៃការងារ សំដៅដល់របៀបទាំងអស់នៃការផ្ដល់ប្រាក់ខែ និងថ្លៃទឹកតែ
និងគ្រឿង លើកទឹកចិត្ត ដែលអាចជាប្រាក់ ឬមិនមែនជាប្រាក់ ហើយទាំងអស់នោះត្រូវផ្ដល់
ទៅឲ្យបុគ្គលិក។ តម្លៃការងារមានពីរប្រភេទ គឺតម្លៃការងារដោយផ្ទាល់មានរង្វាន់
ជាសាច់ប្រាក់ដូចជាប្រាក់ខែ ឬវត្ថុមានតម្លៃដទៃទៀតហើយតម្លៃការងារ មិនផ្ទាល់នោះគឺ
រង្វាន់មិនមែនជាប្រាក់ ដូចជាសំណង ឬសេវាកម្ម ផ្សេងទៀត ដែលថ្វីត្បិតមានប្រភពដើមជាប្រាក់នៅមិនអាចទទួលក្នុងទម្រង់ជាប្រាក់។
ទោះបីផលប្រយោជន៏ ទាំងនេះអាចត្រូវបានដោះដូរជាប្រាក់ក៏ដោយ។ យុទ្ធសាស្ដ្រ និងគោលការណ៏ចាំបាច់ត្រូវតែអនុវត្តសម្រាប់
ភាពត្រឹមត្រូវមួយ និងប្រព័ន្ធគ្រប់គ្រង ការផ្ដល់រង្វាន់ដែលមានតុល្យភាពដែលការផ្ដល់រង្វាន់
នឹងត្រូវមានភាព យុត្តិធម៌ និងផ្លាស់ប្ដូរដោយសារភាពលំអៀងនោះទេ។
៤.៥.១០ មធ្យោបាយក្នុងការកំណត់អត្រាប្រាក់បៀវត្សន៏
- ប្រមូលយកកិច្ចព្រមព្រៀង (EBAs)
- ការណាត់ជួបជាលក្ខណៈបុគ្គល (AWAs ឬកិច្ចសន្យាតាមផ្លូវច្បាប់)
- រង្វាន់
៤.៥.១១ ការសម្រេចចិត្តពីអត្រាប្រាក់បៀវត្សន៏
- ការវាស់ស្ទង់ប្រាក់ខែៈ ការវាស់ស្ទង់ប្រាក់ខែរបស់រដ្ឋាភិបាល និង
ផ្នែកពាណិជ្ជកម្ម ផ្ដល់នូវពត៌មានដ៏មានប្រយោជន៏។
- ការវាយតម្លៃការងារៈ ពិចារណាពី “worth” ឬ “value” នៃការងារ តាម
រយៈការប្រៀបធៀបជាប្រព័ន្ធ នៃទំនាក់ទំនងការងារមួយ ជាមួយ ផ្នែកដទៃទៀត។
- ការកំណត់ការងារជាក្រុម ទៅក្នុងកម្រិតប្រាក់បៀវត្សន៏មួយៈ បន្ទាប់ ពីការពិចារណា
នូវតម្លៃដែលពាក់ព័ន្ធ នឹងការងារនីមួយៗ ត្រូវបាន កំណត់ជាក្រុម ទៅក្នុងកម្រិតប្រាក់បៀវត្សន៏។
កម្រិតប្រាក់បៀវត្សមួយត្រូវបានបង្កើតឡើង ទៅលើការវាយតម្លៃការងារ ជាការងារពិបាកឬសំខាន់។
- ការកំណត់ថ្លៃទៅលើកម្រិតប្រាក់បៀវត្សន៏ៈ អត្រាប្រាក់បៀវត្សន៏ត្រូវ
កំណត់តាមកម្រិតបៀវត្សន៏នីមួយ។
ផែនការតម្លៃការងារ សម្រាប់ក្រុមហ៊ុន Apple
ត្រូវបានធ្វើឡើងអាស្រ័យ លើ គោលការណ៏ ៤ចំនុចៈ
- ប្រាក់ខែ
- ទំនុកចិត្ត
- ឋានានុក្រមមួយចំនួន
- ថ្លៃសម្រាប់ការបំពេញការងារ (PFP)
ក្រុមហ៊ុន Apple
មាននូវគោលការណ៏ផ្ដល់តម្លៃការងារ ដែលមានតុល្យភាព ដ៏ល្អប្រសើរបំផុតមួយនៅ ក្នុងសាជីវកម្មបច្ចុប្បន្ន។
គេបានបង្កើតឡើងដ៏ល្អបំផុត ជាក្រុមហ៊ុនរបស់និយោជិត, ជាកន្លែងផ្ដល់ប្រាក់ខែល្អ
មានការធានារ៉ាប់រង និងបាន បង្កើតកម្មវិធីផ្ដល់ប្រាក់បំណាច់យ៉ាងល្អមួយ វាប្រៀបដូចជាអង្គភាពមួយដែល មានតុល្យភាព
និងយុត្តិធម៌សម្រាប់បុគ្គលិករបស់ខ្លួន។ តម្លៃការងារសំដៅដល់ផែនការណ៏ផ្ដល់តំហែរក្សា
ផ្សេងៗ កំណែទម្រង់សុខភាព និងសុវត្ថិភាព។
ជាងនេះ ទៅទៀត Apple
អនុញ្ញាតិឲ្យបុគ្គលិករបស់ខ្លួនបង់ ប្រាក់រំលួសសម្រាប់ទំនិញដែលបានទិញពីក្រុមហ៊ុន និងជាមួយគ្រឿងលើកទឹកចិត្តដូចជា ការចំណាយ សម្រាប់វិស្សមកាលហើយនឹងការអប់រំផ្សេងៗដែលទាក់ទងនឹងគ្រឿងម៉ាស៊ីន។
សនិទានភាព ដែលនៅពីក្រោយកម្មវិធីផ្ដល់សំណងទូទាត់៖
- ជម្រុញ និងស្រូបទាញ ការរួមបញ្ចូលបុគ្គលិក ទៅជាក្រុម ដែល បានកំណត់។
- ជម្រុញបុគ្គលិករបស់ខ្លួនដើម្បីសម្រេចបាន នូវកិច្ចខិតខំប្រឹងប្រែង
និងប្រសិទ្ធភាពរបស់ពួកគេ នៅក្នុងរបៀបមួយច្បាស់លាស់។
- ពង្រឹងបទដ្ឋានយុទ្ធសាស្រ្ដរបស់អង្គភាព និងគោលការណ៏ និងប្រព័ន្ធ
ប្រតិបត្តិការដែលបានកំណត់ នៅក្នុងអង្គភាព។
- មានភាពយុត្តិធម៌ និងមិនលំអៀង ចំពោះបុគ្គលិករបស់ខ្លួន
- បង្កើតជាទម្លាប់ និងរយៈពេលបើកប្រាក់ខែ និងជម្រះបញ្ជី
ជំពូក ៥
សេចក្តីសន្និដ្ធាន
សាជីវកម្ម Apple Inc. ជាក្រុមហ៊ុនដ៏ធំមួយ
នៅលើពិភពលោក។ ការរីកចម្រើនពីមួយថ្ងៃទៅមូយថ្ងៃ
ដោយទទួលបាននូវការពេញនិយមប្រើប្រាស់ ផលិតផលគ្រប់ប្រភេទរបស់ Apple។ ប្រតិបត្តិការគ្រប់គ្រង គ្រប់ផ្នែកនីមួយៗពិតជាមានសារៈសំខាន់ក្នុងការជួយជម្រុញដំណើរការអាជីវកម្មឲ្យទទួលជោគជ័យដូចពេល
នេះ។ ក្នុងនោះការគ្រប់គ្រងធនធានមនុស្ស ក៏មានឥទ្ធិពលទៅលើការរីកចម្រើននេះដែរ។ ការរៀបចំចាត់
ចែង ដឹកនាំ និងជ្រើសរើសរកអ្នកមានសមត្ថភាពមកបម្រើការ ហើយប្រើប្រាស់ពួកគេ
បានចំគោលដៅជា តួនាទីរបស់ផ្នែកគ្រប់គ្រងធនធានមនុស្ស។
ជាក់ស្ដែងណាស់ បើគ្មានធនធានមនុស្ស គ្មានការរៀបចំ និងដឹក នាំ
និងប្រើប្រាស់នូវធនធានដែលទទួលបាន ក្រុមហ៊ុនម្ដេចនឹងមានភាពរីកចម្រើនដូចពេលនេះ។ តាមការ
ស្រាវជ្រាវកន្លងមក ក្រុមហ៊ុន Appleបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការជ្រើសរើសបុគ្គលិក
ការសម្រាំងយកអ្នកមានសត្ថភាពពិតប្រាកដ ការប្រើប្រាស់ពួកគេ បានត្រឹមត្រូវ
ចំគោលដៅ និងអស់ពី លទ្ធភាព។ តម្លាភាពនៅក្នុងការជ្រើសរើសបុគ្គលិក គោលការណ៏ដែលបុគ្គលិកម្នាក់ៗត្រូវតែគោរពតាមការ
ផ្ដល់ប្រាក់បៀវត្សន៏ដល់បុគ្គលិក និងរង្វាន់លើកទឹកចិត្តដទៃទៀត
ជាកម្លាំងក្នុងការជម្រុញឲ្យបុគ្គលិកពេញ ចិត្តនឹងការងាររបស់ខ្លួន
ហើយខិតខំបំពេញការងារនោះដោយយកចិត្តទុកដាក់ និងអស់ពីសមត្ថភាព។
No comments:
Post a Comment